Cambodia Tourism Federation(https://www.cambodiatourismfederation.asia/)
Facebook-f(https://www.facebook.com/cambodiatourismfederation/)
Instagram(https://www.instagram.com/cambodia_tourism_federation/)
Youtube(https://www.youtube.com/channel/UCcFXM05QFSJGsQVAZZG0mLA)
EN | KH
Menu
ចូលជាសមាជិក(https://www.cambodiatourismfederation.asia/contact/#contact-form)
កិច្ចប្រជុំរវាងរដ្ឋ និងឯកជន
កិច្ចប្រជុំពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍
(រាជធានីភ្នំពេញ) — នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានផ្នែករាជរដ្ឋាភិបាលនៃក្រុមការងារ «ខ» «ផ្នែកទេសចរណ៍» បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា លូ ម៉េង ក្នុងនាមជាសហប្រធានវិស័យឯកជន ព្រមទាំងសមាជិកសំខាន់ៗនៃសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមអាជីវកម្មក្នុងវិស័យទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ សភាពាណិជ្ជកម្ម សមាគម និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ អង្គប្រជុំបានផ្តោតសំខាន់លើសំណើរបស់វិស័យឯកជនក្នុងការបង្កើត «ក្រុមការងារថ្នាក់ជាតិកម្រិតខ្ពស់ ដើម្បីស្តារវិស័យអាកាសចរណ៍ និងទេសចរណ៍» ព្រមទាំងវិធានការជាក់ស្តែងនានា ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាស កំណើនទេសចរណ៍…
១៩ សីហា ២០២៦ CTF Member Support Team អាន ៤ នាទី
(រាជធានីភ្នំពេញ) — នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានផ្នែករាជរដ្ឋាភិបាលនៃក្រុមការងារ «ខ» «ផ្នែកទេសចរណ៍» បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា លូ ម៉េង ក្នុងនាមជាសហប្រធានវិស័យឯកជន ព្រមទាំងសមាជិកសំខាន់ៗនៃសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមអាជីវកម្មក្នុងវិស័យទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ សភាពាណិជ្ជកម្ម សមាគម និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
អង្គប្រជុំបានផ្តោតសំខាន់លើសំណើរបស់វិស័យឯកជនក្នុងការបង្កើត « ក្រុមការងារថ្នាក់ជាតិកម្រិតខ្ពស់ ដើម្បីស្តារវិស័យអាកាសចរណ៍ និងទេសចរណ៍ » ព្រមទាំងវិធានការជាក់ស្តែងនានា ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាស កំណើនទេសចរណ៍ និងការលើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។
យោងតាមទិន្នន័យពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៤ កំពុងប្រតិបត្តិការនៅកម្ពុជា។ ក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥ ចរាចរណ៍នៃអ្នកដំណើរមានការកើនឡើង ១២% ជើងហោះហើរកើនឡើង ១១% និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកើនឡើង ២១%។
អង្គប្រជុំបានបញ្ចប់ទៅដោយវិជ្ជមានល្អប្រសើរ កិច្ចសហប្រតិបត្តិការប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កាជាទីមោទនៈ
អត្ថបទពាក់ព័ន្ធ
រឿងរ៉ាវសមាជិកបន្ថែម
កិច្ចប្រជុំរវាងរដ្ឋ និងឯកជន
២៨ កក្កដា ២០២៦ - CTF Member Support Team - អាន ៤ នាទី
កិច្ចប្រជុំរវាងរដ្ឋ និងឯកជន(https://www.cambodiatourismfederation.asia/%e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%9a%e1%9e%9c%e1%9e%b6%e1%9e%84%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b-%e1%9e%93%e1%9e%b7%e1%9e%84/)
លោកប្រធាន ឧកញ៉ា ឌិន សុមេធារិទ្ធ ក្នុងនាមជាសមាជិកគណៈកម្មាធិការភិបាលនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំបន្ទាន់រវាងផ្នែករដ្ឋ និងផ្នែកឯកជន ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការគន្លឹះ ក្នុងការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន CTB